រាជធានីភ្នំពេញ៖  ទីតាំងហាងអ៉ីនធឺណេតយីហោ  365 (ឥឡូវដកស្លាកយីហោចេញវិញហើយនោះ) បង្កប់ល្បែងសុីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោងនៅតាមបណ្ដោយផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២  ខណ្ឌបឹងកេងកង   កំពុងបើកដំណើរការយ៉ាងរលូនទទួលអ្នកញៀនល្បែងនិងហ្គេមតាម online ទាំងយប់ទាំងថ្ងៃមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យឡើយ សង្ស័យសង្ងំត្រូវគ្នាជាមួយម្ចាស់ទីតាំង ។ប្រភពដដែលបានបន្តថា  ទីតាំង នេះប្រហែលជាមានខ្នងបង្អែកធំនៅពីក្រោយហើយមើល ទៅបានជាមិនខ្លាចញញើត  និងអនុសាសន៍ និងបទបញ្ជា  របស់  សម្ដេច  ក្រឡាហោម  ស  ខេង  ដែលលោកធ្លាប់បាន ដាក់បទបញ្ជាឲ្យ អាជ្ញាធរមានសមត្ថកិច្ច  គ្រប់លំដាប់ ថ្នាក់នៅ ក្រោមឱវ៉ាទ  ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទ  ប៉ុន្តែអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការមនហាក់បីដូចជា គ្មានឆន្ទៈក្នុងការទប់សង្កាត់ ឬ ក៏បង្ក្រាបសោះ  ៕