រាជធានីភ្នំពេញ៖ នេះជាកំសោយរបស់សមត្ថកិច្ចខណ្ឌ៧មករារឺក៏ម្ចាស់ហាង2Night ខ្លាំងដែលអាចលួចលាក់បើកលេងល្បែងស៊ីសងប្រភេទអាប៉ោងបានដោយគ្មានការរំខានពីសមត្ថកិច្ចរឺអជ្ញាធរខណ្ឌ ។ ការលើកឡើងនេះគឺដោយសារតែគេឃើញមានការណាត់ជួបគ្នាលបលួចលេងល្បែងស៊ីសងអាប៉ោងជាញឹកញ៉ាប់ នៅក្នុងហាងផឹកស៊ីខាងលើ ហើយមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបម្តងណាសោះ ។សូមបញ្ជាក់ថាទីតាំងហាងផឹកស៊ីបង្កប់ល្បែងស៊ីសងខាងលើនេះមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ១៣៨ សង្កាត់វាល់វង់ ខណ្ឌ៧មករា ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះបានណាត់គ្នាមកលេងក្នុងហាងខាងលើនេះជាញឹកញ៉ាប់ណាស់ ដោយពេលខ្លះពួកគេធ្វើជាចូលផឹកស៊ីក្នុងហាង រួចហើយក៏ឡើងទៅលើដើម្បីលេងអាប៉ោងភ្នាល់ដាក់លុយខ្ទង់ម៉ឺនដុល្លា ។

ពាកពន្ធ័និងករណីខាងលើនេះគេនៅពុំទាន់ដឹងថា តើលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា មានបានជ្រាបដែរទេ រឺមួយក៏ដឹងហើយតែធ្វើមិនដឹង ៕