ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទឹកស្ទឹងពោធិ៍សាត់ក្បែផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងហើម មានក្លិនស្អុយ។គួររំលឹកផងដែរថា ហេតុការណ៍នារីធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង៥៧នាទី ព្រលឹមថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានដែកផ្លូវរថភ្លើងឆ្លងស្ទឹងពោធិ៍សាត់ ចន្លោះភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលលលកសបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះថា នារីបានលោតទឹកស្ទឹងធ្វើអត្តឃាតខាងលើឈ្មោះ ហេង ស្រីពេជ្រ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកំណើតភូមិបានលង់ សង្កាត់ឡាបានសៀក ក្រុងបានលង់ ខេត្តរតគីរី បច្ចុប្បន្ន ស្នាក់នៅបន្ទាប់ជួល ស្ថិតក្នុងភូមិចំការចេចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា ហេតុការណ៍នារីលោតទឹកធ្វើអត្តឃាត ត្រូវបានប្រជាពលរដ្ឋនៅក្បែគល់ស្ពាននោះឃើញ ក៍រាយការណ៍មកអាជ្ញាធរមានសមត្តកិច្ច នៅកន្លែងកើតហេតុបន្សល់នូវវត្ថុតាងរួមមាន ស្បែកជើង ០១គូរ អាវ ០១ កាបូបស្ពាយ០១ ក្នុងកាបូបមានលុយជាង ២មុឺនរៀល ទូរស័ព្ទចុចពិល ០១គ្រឿង និងសម្ភារៈផាត់មុខផងដែរ ៕