រាជធានីភ្នំពេញ៖មានហេតុការណ៍វាយប្លន់ទូរស័ព្ទពីសំណាក់ស្ត្រីរងគ្រោះម្នាក់បានសម្រេចហើយជនសង្ស័យបានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈពេលដែលស្ត្រីរងគ្រោះកំពុងតែចាក់សោរចូលក្នុងផ្ទះ ។ ដែលហេតុការវាយប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១៩នៅមុខផ្ទះលេខ៩ ផ្លូវឌឿងហែម កែងនិងផ្លូវ១២២ ក្នុងសង្កាត់ផ្សាដេប៉ូរទី៣ ខណ្ឌទួលគោក ។ស្ត្រីរងគ្រោះមានឈ្មោះ ឡា លីន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលឹកភោជនីយដ្ឋាន មានទីលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានដើរចេញពីកន្លែងធ្វើការដែលនៅក្បែរគ្នាប្រហែល២០០ម៉ែត្រ មកដល់ផ្ទះ ខណះកំពុងតែចាក់សោរទ្វាផ្ទះមិនទាន់រួចផង ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់មិនចាំស្លាកលេខបានមកពីក្រោយរួចធ្វើសកម្មភាពវាយរូបគាត់ជាច្រើនដៃរួចប្លន់យកទូរសព្ទ័ដៃមួយគ្រឿងម៉ាក OPPO F-11droបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សួនាំរួចដឹកជនរងគ្រោះមកឲ្យដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ៣ ៕