រាជធានីភ្នំពេញ៖ បើយោងតាមការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់គណនីម្នាក់ទាក់ទងនឹងករណីល្បិចឆក់ទូរស័ព្ទថ្មីមួយទៀតរបស់ក្រុមចោរ ពេលឃើញជនរងគ្រោះជិះ passapp ហើយចុចទូរស័ព្ទ។ការបញ្ជាក់នោះបានឲ្យដឹងថា៖ “ខ្ញុំប្រុងប្រយត្ន័ណាស់ទូរសព្ទ៏ទើបទិញប្រើមិនទាន់បាន1 អាទិត្យផង 11 pro max លោកចោខ្ចីទៅបាត់។ passapp ទំលាក់វាំងននហើយ មិនហ៊ានចុចរញ៉េរញ៉ៃទេ ស្រលាញ់ណាស់ បុន្តែ មិចក៏ដោយក៏ពួកវាមានល្បិចច្រើនណាស់។ ម្សិលមិញពេលយប់ម៉ោងប្រហែល 8 ល្ងាចខ្ញុំបានជិះមកពីទិញអីញាំហើយតាមផ្លូវត្រឡប់មកផ្ទះវិញ ម្តុំបឹងសាឡាង ជិតដល់ផ្លូវបត់ចូលផ្ទះ ក៏យកទូរសព្ទ៏មកមើលតិច ព្រោះ ឃើញពូpassapp ដាក់ស៊ីញ៉ូ បត់ចូលផ្ទះហើយ ពួកវាមានគ្នា3នាក់ជិះម៉ូតូ ២គ្រឿង ។ ម៉ូតូគ្នាវា1 ជិះបុក passapp លឺសូរ បាំង!!! ពូpassappក៏ចុះទៅមើលពេលនឹងផ្លូវបត់ចូលផ្ទះរាងស្ងាត់តិច ខ្ញុំក៏ទំលាក់ទូរសព្ទ៏ចុះងាកមើលដែរ បុន្តែមានគ្នាវាម្នាក់ទៀតជិះម៉ូតូ ស្កូពីខ្មៅពេលឃើញខ្ញុំងាកមើល វាបើកវាំងននចូលកញ្ឆក់ទូរសព្ទ៏ខ្ញុំទៅបាត់ ចុះស្រែកចាប់ចោរហើយមានគេតាមហើយតាមមិនទាន់ទៀត  រឿងមួយទៀតឈឺចិត្តណាស់ខ្មែរមិនជួយខ្មែរទេ នៅតាមផ្លូវថានៅជិតនឹងមានហាងទូរសព្ទ៏មួយគេមាន camera សាកសុំគេមើលមើលក្រែងឃើញផ្លាកលេខម៉ូតូចោរ ដល់ទៅសុំឆែកគាត់ថាអត់មានអ្នកចេះឆែកដល់ញ៉ុមចេញមកក្រៅហាងសួរគេមានអ្នកណាចេះឆែកcamera អត់ ? ដល់ងាកមើលហាងនឹងទាញទ្វារបិទបាត់  យប់មិញមិនដឹងវាយកអីមកបុកជើងទេលូវឈឺណាស់”៕