រាជធានីភ្នំពេញ៖ លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ហាក់ធ្វើព្រងើយកន្ទើយ មិនមានវិធានការចុះបង្ក្រាប រឺណែនាំអ្វីសោះឡើយទៅលើទីតាំងល្បែងស៊ីសងជ្រកក្រោមស្លាក ណេត២៤ម៉ោង គ្មានស្លាកយីហោ ដែលកាលពីមុនត្រូវបានគេស្គាល់ថា ហេបភីណេត តែឥឡូវគ្រាន់តែទម្លាក់ស្លាកយីហោចេញ ហើយបើកលេងធម្មតា ។បើតាមប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ទីតាំងល្បែងស៊ីសងជ្រកក្រោមស្លាកណេត២៤ម៉ោង នេះ កាលពីពេលមុនមានម្ចាស់ឈ្មោះទូច តែឥឡូវបានដូរម្ចាស់ថ្មី សង្ស័យធំជាងអជ្ញាធរខណ្ឌទួលគោកទៀត បានជាបើកលេងគ្មានខ្លាចអ្វីបន្តិចសោះ ។ សូមបញ្ជាក់ថា ទីតាំងខាងលើនេះកំពុងតែកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការបើកល្បែងភ្នាល់អនឡាញ និងហ្គេមបាញ់ត្រី ដែលមានមិនក្រោម១០ទីតាំងទេ ។

ដែលទីតាំងទាំងអស់នោះមានដូចជា ៖

ទី១.ផ្លវទេពផន កែងផ្លូវចូលផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣។

ទី២.ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ។

ទី៣.ផ្លូវ១៥៦ ខាងត្បូងមន្ទីរពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក់២ ។

ទី៤.ផ្លូវ៦០៨ ខាងកើតរង្វង់មូលទួលគោកចាស់ សង្កាត់បឹងកក់២ ។

ទី៥.ផ្លូវត្រឡោកបែក សង្កាត់បឹងកក់២ ។

និងទី៦. ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាកដល់ទាំងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីថា អោយបង្ក្រាបល្បែងស៊ីសងតាមអនឡាញ និងហ្គេមបាញ់ត្រី រួមទាំងល្បែងភ្នាល់ទឹកភ្លៀង ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញអោយអស់  ហើយបើមានមន្ត្រីណាដែលទៅកាង រឺពាក់ពន្ធ័នៅពីក្រោយកាបើកល្បែងស៊ីសងនេះ ត្រូវតែទទួលទោសតាមផ្លូវច្បាប់ ៕