រាជធានីភ្នំពេញ៖ ភាពយន្តរឿង”លោកឳពុក” ត្រូវបានគេរំពឹងថា នឹងក្លាយជាភាពយន្តជីវិតខ្នាតធំ ដែលទាក់ចិត្តមហាជន ជាពិសេសសយុវវ័យ ឲ្យផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានចំពោះលោកឳពុក។អ្នកបានទស្សនារឿង”លោកឳពុក”ក្នុងថ្ងៃបើកសម្ពោធ ពិតជាធ្វើឲ្យអ្នកទស្សនាក្ដុកក្ដួលជាពិសេសចំពោះយុវវ័យដែលបានប្រើពាក្យសម្ដីមិនសមរម្យទៅកាន់ឳពុកតាមលំនាំតួអង្គក្នុងរឿងឆ្លុះបញ្ចាំង។ ព្រោះតែការមើលស្រាលក្រោយខ្លួនជោគជ័យ។ យុវវ័យ និងមហាជនត្រូវបានទទូចអោយទៅទស្សនាភាពយន្តនេះអោយបានច្រើន ដើម្បីទទួលបានគំនិតនិងយល់ដឹងពីគុណប្រយោជន៍របស់ឳពុក មុនពេលកូនៗបានក្លាយជាមនុស្សជោគជ័យ។លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា នេះជាលើកទី១ ដែលផលិតកម្មរបស់លោកសម្រេចចងក្រងជីវិតពិតឆ្លុះបញ្ចាំងពីសង្គម ដើម្បីអោយភាពយន្តខ្មែរមានភាពយន្តជីវិត ទុកជាការពញាក់អារម្មណ៍។ លោកថាមួយរឿងនេះ ប្រមូលផ្ដុំដោយតារាជើងចាស់៣ដួងគឺ លោក ហម ឈរ៉ា លោក ម៉េង សាវុធ និងតារាល្បីល្បាញតាំងពីជំនាន់អ្នកនាង ចាន់ តារាទី គឺលោក យស បូវណ្ណៈ ដែលចុះតាំងពីអាមេរិកមកថតនៅកម្ពុជា។លោកបន្តថា  លោកចំណាយជាង៥ម៉ឺនដុល្លារ ហើយបើទោះជាភាពយន្តជីវិត អាចពិបាកកើបចំណូលខុសពីរឿងកំប្លែង ឬ រឿងរន្ធត់ ប៉ុន្តែលោកថាភាពយន្តរឿង”លោកឳពុក” នឹងមានតម្លៃក្នុងផ្នត់គំនិតមហាជន មទាំងយុវវ័យក្នុងអនាគតដ៏វែង។ លោកក៏រំពឹងថាថ្ងៃកំណត់លក់សំបុត្រចាប់ពីថ្ងៃទី១០ តុលារបស់រឿងពិត ពិតជាទាក់ទាញយុវវ័យបានច្រើនផងដែរ ខណៈដែលលោកយល់ថា មួយរឿងនេះ មានសារអប់រំជាច្រើន ដែលតម្លៃទាំងឳពុកគ្រប់រូប និងកូនៗនោះ។

រឿង  “លោកឪពុក”  មានអត្ថន័យជ្រាលជ្រៅយ៉ាងណា  អាចទស្សនា ភាពយន្ត «លោកឪពុក» បានផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅគ្រប់បណ្តារោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តផ្សេងៗ៕