ខេត្តរតនគិរី៖ នាយរងការិយាល័យ នគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នងការ ដ្ឋាននគរបាលខេត្តរតនគិរី លោក​អនុ សេនីយ៍ឯក ផន ទុំ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ក្នុងហាងការហ្វេមួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មួយគ្រាប់ត្រូវចំក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមកាល ពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៩។

ក្រោយធ្វើសកម្មភាពបានប្រម៉ាណជិត២ម៉ោងខ្មាន់កាំភ្លើងត្រូវបាននគរបាល ក្រុងបានលុងសហការជាមួយនគរបាល ព្រហ្មទណ្ឌខេត្តឃាត់ខ្លួនបានវេលាម៉ោង ១១ព្រឹក ថ្ងៃខែឆ្នាំដដែលស្ថិតនៅចំណុច រមណីយដ្ឋានបឹងយក្សឡោម និងចាប់យក កាំភ្លើងខ្លីមួយដើម និងរថយន្តម៉ាកនីសាន់ Navara មួយគ្រឿង ពណ៌ស ពាក់ស្លាក លេខភ្នំពេញ២ N-5011 នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ អង្គភាព សារព័ត៌មាននគរវត្តតាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ថា ជនរង គ្រោះដែលបានស្លាប់មានឈ្មោះ ផន ទុំ តួនាទីជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ នគរបាលខេត្តរនតគិរី។ ដោយឡែកជន សង្ស័យជាឃាតករ មានឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ជា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

លោកស្នងការបន្តថា ក្រោយសមត្ថកិច្ច ឃាត់ខ្លួន ធ្វើកំណត់ហេតុស្តាប់ចម្លើយ ជា បឋមជនដៃដល់បានសារភាពថា ខ្លួនពិត ជាបានបាញ់សម្លាប់លោកអនុសេនីយ៍ ឯក ផន ទុំ នោះពិតប្រាកដមែន ដោយធ្វើសកម្ម ភាពតែម្នាក់ឯង និងប្រើរថយន្តម៉ាកនីសាន់ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២N-5011
លោក ឧត្តមសេនីយ៍ទោ យិន ចំណាន បញ្ជាក់ថា ក្នុងដំណាកកាលមន្ត្រីនគរបាលយុត្តិធម៌ កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ យើង បានត្រឹមតែដឹងតាមរយៈការសារ ភាពពី ជនសង្ស័យ ថាខ្លួនជាអ្នកបាន ប្រព្រឹត្តនូវ អំពើឃាតកម្មនេះ ចំពោះកើតឡើងដោយសារមូលហេតុអ្វីគឺយើងមិន ទាន់ធ្វើការ សន្និដ្ឋានបាននៅឡើយទេ ខណៈជន សង្ស័យមិនទាន់បំភ្លឺហើយសមត្ថកិច្ចក៏ កំពុងបន្តស្រាវជ្រាវក្នុងរឿងបន្តទៀត។

សូមបញ្ជាក់ថា ជនសង្ស័យជាឃាតក និងជាមន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ត្រូវជាមិត្តភក្តិ និងជនរងគ្រោះ ដែលខ្លួនបាញ់សម្លាប់។ មុនពេលកើត ហេតុ ជនសង្ស័យឈ្មោះ នួន មករា បាន បង្ហោះសារនៅលើអាខោនហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា (Jan jory) ដោយ បាន សរសេរនូវពាក្យប្រកបដោយកំហឹង និងមាន វិបត្តិណាមួយ ក្នុងនោះ នួន មករា បានសរ សេរយ៉ាងដូច្នេះថា “ហ្ហែងឃើញ អញមិន មាត់ ហ្ហែងគិតថាអញគមែន? ហ្ហែងឃើញ អញនៅស្ងៀមហ្នឹង ហ្ហែងគិត ថាអញខ្លាច ហ្ហែងមែន ចាំអញគ ហើយ អញខ្លាច ឲ្យហ្ហែងមើល…….”។ក្នុងនោះក៏មានពាក្យថា លាហើយ…. សូមទោសម៉ាក់ …ជាដើម។

ប្រភពមិនផ្លូវការខ្លះបាន និយាយថា..ជនសង្ស័យជាឃាតកឈ្មោះ នួន មករា មានបញ្ហាផ្លូវចិត្ត បន្ទាប់ពីដឹងថា ជនរង គ្រោះឈ្មោះ ផន ទុំ មានទំនាក់ទំនងស្នេហា ជាមួយភរិយារបស់ខ្លួន។ ដូច្នេះអំពើឃាត កម្មត្រូវបានគេសង្ស័យថា អាចកើតឡើង ដោយភ្លើងប្រច័ណ្ឌ ប៉ុន្តែសមត្ថកិច្ច ជំនាញមិនទាន់សន្និដ្ឋានអំពីមូលហេតុ នៃអំពើ ឃាតកម្មនេះ ផ្តើមចេញពីមូលហេតុអ្វីនៅ ឡើយទេ ខណៈកំពុងដំណើរការនីតិវិធី សាកសួរ បន្តស្រាវជ្រាវតាមជំនាញរបស់ ខ្លួននោះ។

អ្នកខ្លះបាននិយាយថា ជនសង្ស័យជា ឃាតឈ្មោះ នួន មករា ពេលដែលខ្លួនធ្វើសកម្មភាពបាញ់សម្លាប់មិត្តភក្តិរបស់ខ្លួន រួចក៏បានបើរថយន្តចេញពីកន្លែងកើតហេតុ ​ទៅអង្គុយនៅចំណុចផែទី៤ នៃរមណីយដ្ឋាន បឹងយក្សឡោម និងបានទូរស័ព្ទទៅកាន់​នគរបាល ដើម្បីឲ្យមកចាប់ខ្លួន ស្មើនិង​ការ​សារភាពទទួលកំហុសនិងទោសទណ្ឌដែល​​ ខ្លួន​បានប្រព្រឹត្ត៕