បរទេស៖ សម្តី​ផ្លូវការ​ចេញ​ពី​នាយក​ជាន់​ខ្ពស់​របស់​ក្លឹប Juventus គឺ​លោក Fabio Paratici ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្តល់​ជូន​ពាន​រង្វាន់ The Best ទៅ​កាន់ Lionel Messi ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​ទីក្រុង Milan ​ប្រទេស​អ៊ីតាលី។ថ្លែង​ប្រាប់​សារព័ត៌មាន CdS លោក Paratici ​បាន​ពោល​ពាក្យ​ថា៖ “យើង​ពិត​ជា​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​សម្រាប់​ពាន​រង្វាន់​កាល​ពី​យប់​មិញ ពិត​ណាស់​ដែល​យើង​នៅ​តែ​គោរព​ដល់ Messi ដែល​ជា​កីឡាករ​ល្អ​មួយ​រូប ប៉ុន្តែ​តាម​ការ​មើល​ឃើញ​ជាក់ស្តែង​ពី​អ្វី​ដែល​កើត​ឡើង​នា​រដូវ​កាល​ចាស់​សម្រាប់ Ronaldo ​បាន​ឈ្នះ​ពាន Nations League, Serie A និង Italian Super Cup ​និង​ការ​លេង​យ៉ាង​ល្អ​នៅ Champions League បែប​នេះ​សម​តែ Ronaldo សក្ដិសម​ឈ្នះ​ពាន​រង្វាន់ The Best ខ្លាំង​បំផុត”។បញ្ជាក់​ថា​ជា​លទ្ធផល​សម្រេច Ronaldo ទទួល​បាន​ពិន្ទុ ៣៦ ខណៈ Messi ​បាន ៤៦ វ៉ា​ដាច់​ផឹង និង Van Dijk ​បាន ៣៨។ លទ្ធផល​ជា​ការ​សម្រេច​ចេញ​ពី​ការ​បោះឆ្នោត​របស់​ស្ថាប័ន​សារព័ត៌មាន អ្នកចាត់ការ ប្រធាន​ក្រុម និង​បណ្តា​អ្នក​គាំទ្រ​តាម​បណ្តា​ប្រទេស​នីមួយៗ​ទូទាំង​សកលលោក៕