កីឡាបរទេស៖ លោក Ed Woodward បានប្រាប់ឲ្យកីឡាករ Phil Jones បិទមាត់ឈប់និយាយ អំឡុងពេលក្រុម West Ham លត់ក្រុម Manchester United ក្នុងលទ្ធផល ២-០ នៅក្របខណ្ឌ Premier League ។ គួរបញ្ជាក់ថាក្រុមបិសាចក្រហម Manchester United មិនមានការប្រកួតក្រៅដី ដោយទទួលបានលទ្ធផលល្អនោះទេ ដោយសារពួកគេចាញ់ក្រុម West Ham ក្នុងលទ្ធផល ខណ:ដែលពួកគេបានទទួលជ័យជម្នះក្រៅដីតែមួយលើកគត់ ចាប់តាំងពីយកឈ្នះលើក្រុម PSG នៅទឹកដីបារាំងកាលពីខែមីនាមកម្លេះ ។ហើយយ៉ាងណាមិញខណ:កំឡុងអង្គុយមើលការប្រកួត លោក Ed Woodward នាយកប្រតិបត្តិរបស់ក្រុមបិសាចក្រហម Manchester United អង្គុយនៅខាងមុខកីឡាករ Phil Jones និង Lee Grant ខណ:ដែលកីឡាករទាំងពីររូបនេះ ហាក់ដូចជាមានការសន្ទនាគ្នាមួយ ហើយនៅពេលនោះកាមេរ៉ាបានចាប់យកប្លង់លោក Woodward បានងាកមកទៅកាន់ Phil Jones ដោយនិយាយពាក្យប៉ុន្មានម៉ាត់ ហើយខ្សែការពាររូបនេះក៏បានស្ងាត់មាត់ឈប់និយាយ ។មិនយូរប៉ុន្មានកាមេរ៉ាបានចាប់យកលោក Woodward ម្តងទៀត តែទោះយ៉ាងណាពេលនោះកីឡាករ Jones និង Grant មិនបានអង្គុយនៅពីក្រោយគាត់ទៀតនោះទេ ៕