រាជធានីភ្នំពេញ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកាលពីថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការចុះបង្រ្កាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម នៅក្នុងហាងម៉ាស្សាមួយកន្លែងយីហោ អ័រគីដេ ដែលមានទីតាំងផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ក្នុងប្រតិបត្តការណ៍នោះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ៣៧នាក់ ក្នុងនោះមាន  អ្នកគ្រប់គ្រង ០៣នាក់, បុគ្គលិកធម្មតា ០៤នាក់, សន្តិសុខ ០១នាក់, នារីម៉ាស្សា ២៣នាក់ (អនីតិជន០២នាក់) និងភ្ញៀវ ០៦នាក់ ។

ក្រោយពេលប្រតិបត្តិការណ៍ចប់មនុស្សទាំង៣៧នាក់នោះត្រូវបានសមត្ថកិច្ចនាំយកមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធី ៕