រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករាខ្សោយណាស់ដល់ថ្នាក់ទីតាំងល្បែងខុសច្បាប់ក្នុងមូលដ្ឋានខ្លួនអាចលាក់ដាវសាម៉ូរ៉ៃបានហើយកាប់មនុស្សអោយរបួសធ្ងន់ទៀត ។ ជាក់ស្តែងនៅវេលាម៉ោងប្រហែលជា ១០.៣០នាទីយប់ ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៩ នេះមានហេតុការណ៍មួយគួរឲ្យភ្ញាក់ផ្អើលបង្ករដោយុវជនពីរក្រុមបានធ្វើការដេញកាប់គ្នាយ៉ាងអាណាធិប្បតេយ្យនៅទីតាំងណេតមួយកន្លែង តាមផ្លូវ ១៣៤ ក្នុងសង្កាត់ មនោរម្យ  ខណ្ឌ៧មករា ។តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានដឹងថាមុនដំបូងគាត់បានឃើញយុវជនមានគ្នា២នាកបានបើករថយន្តម៉ាកឡិចស៊ីសGS300 ពណ័ខ្មៅ មិនមានស្លាកលេខ មកចូលក្នុងកន្លែងអ៊ីនធើណេតមួយកន្លែងស្រាប់តែមានយុវជន១ក្រុមទៀតដែលនៅក្នុងណេតនោះ ក៍បានទាស់សំដីគ្នាដោយយុវជនខាងរថយន្តជាអ្នកបង្ករហេតុមុនក៍បានស្ទុះទៅវាយយុវជនម្នាក់ដែលអង្គុយខាងមុខណេត ឃើញដូចច្នោះបក្សពួកក៏រត់យកដាវសាម៉ូរ៉ៃដែលលាក់ទុកនៅក្នុងណេតមកកាប់ទៅលើយុវជនរូបនោះវិញជាច្រើនកាំបិតបណ្ដាលរងរបួសធ្ងន់ហើយខាងគ្នារថយន្តបានឡើងរថយន្តរបស់ខ្លួនបើកដេញបុកក្រុមម្ខាងទៀតវិញ បណ្ដាលឲ្យរថយន្តជ្រុលទៅបុករបងផ្ទះប្រជាពរដ្ឋ ហើយក្រុមយុវជនទាំងនោះបានរត់គេចខ្លួនបាត់អស់។ បន្ទាប់ពីមានហេតុការណ៍ខាងលើក្រុមខាងរថយន្តបានលើបក្យពួកដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យឯកជនសុក្រិតដែលនៅជិតនោះដើម្បីសង្គ្រោះជីវិត ។

ក្រោយកើតហេតុសមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលមនោរម្យដើម្បីធ្វើការសួរនាំនិងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនភាគីស្មាវម្ខាងទៀតយកមកចាត់ការតាមផ្លូវច្បាប់៕