កីឡាបរទេស៖ យោងតាមរបាយការណ៍មួយបានអោយដឹងថាកីឡាករ David de Gea នឹងច្រានចោលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ របស់ក្រុមបិសាចក្រហម Manchester United រួមទាំងត្រៀមខ្លួនចាកចេញដោយឥតគិតថ្លៃ នៅរដូវក្តៅខាងមុខនេះ ។គួរបញ្ជាក់ថាក្លឹបបិសាចក្រហមបានធ្វើកិច្ចចរចា លើកិច្ចសន្យាថ្មីជាមួយអ្នកតំណាងរបស់ De Gea អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ ។ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី The Sun បានអះអាងថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានប្រាប់មិត្តភក្តិថាគេកំពុងរៀបចំច្រានចោលកុងត្រាមួយ ដែលមានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍នៅឯ Old Trafford ។

មិនតែប៉ុណ្ណោះការខកខានក្នុងការយល់ព្រមលើល័ក្ខខ័ណ្ឌថ្មីមុនខែមករា អាចឃើញ De Gea ចុះកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្លឹបថ្មីផ្សេងទៀត ។លើសពីនេះវាត្រូវបានគេរាយការណ៍ថាក្រុម Juventus ចាប់អារម្មណ៍នាំយក De Gea ដោយមិនគិតថ្លៃ ដូចអ្វីដែលពួកគេបានធ្វើជាមួយ Aaron Ramsey ដែលជាអតីតកីឡាករក្រុម Arsenal កាលពីដើមឆ្នាំនេះផងដែរ ៕