រាជធានីភ្នំពេញ៖បុរសម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម័ខណះកំពុងជិះម៉ូតូមួយគ្រឿងតាមដងផ្លូវត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយកៀរដួលបោកនិងថ្នល់ពេញទំហឹងរួចរថយន្តបង្កបើករត់បាត់ស្រមោល។សពមានឈ្មោះ អុលចន្ថារ ភេទប្រុស អាយុ៣១ឆាំ មុខរបរបើករថយន្តដឹកឥដ្ឋ ស្នាក់នៅកន្លែងធ្វើការនៅក្រោយផ្សាព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងមានស្រុកកំណើតភូមិយោទ ស្រុកាពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហាតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW-6505ធ្វើដំណើរទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយកៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យរេចង្កូតបោកក្បាលនិងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមនៅនិងកន្លែងកើតហេតុភ្លាមៗចំណែកម៉ូតូខ្ទាតចេញពីជនរងគ្រោះជិត១០០ម៉ែត្រ។រីឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនញចុះមកធ្វើកំណត់រួចប្រគល់សពជនរងគ្រោះទៅសាច់ញាតិក៍ដូចម៉ូតូយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕